(បាងកក)៖ ពេលវេលាកាន់តែកៀកមែនទែនហើយ ដោយនៅថ្ងៃទី០៤ ខែឧសភា ខាងមុខនេះ គឺជាថ្ងៃដែលត្រូវចាប់ផ្តើមព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម ៦៦ព្រះវស្សាទៅតាមសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងតាំងតែពីខែមករា ដើមឆ្នាំនេះមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
ព្រះបាទ Maha Vajiralongkorn បានក្លាយជា ព្រះមហាក្សត្រ ថ្មីនៃ ប្រទេសថៃ បន្ទាប់ ពីអតីតព្រះមហាក្សត្រ គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលជាព្រះបិតា របស់ទ្រង់បាន សោយទិវង្គត កាល ពីខែតុលា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យ នៃទីក្រុងបាងកក ក្រោយពីទ្រង់ បាន គ្រងរាជសម្បត្តិ អស់រយៈកាល ៧០ឆ្នាំ និង បានក្លាយជាស្តេចដែលគ្រងរាជ្យ បានយូរជាងគេបំផុតនៅ លើពិភពលោក។
គួរបញ្ជាក់ថា ព្រះរាជពិធីគ្រង រាជសម្បត្តិជាផ្លូវការ នៃព្រះបាទ Maha Vajiralongkorn ត្រូវបាន ពន្យារពេល ក៏ព្រោះតែប្រទេសថៃ កំពុងតែស្ថិតនៅ ក្នុងតំណាក់កាល កាន់ទុក្ខ ជូនព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។ ពិធីគ្រងរាជ សម្បត្តិតាមប្រពៃណី នៃរាជវង្សថៃ នាពេលខាងមុខនេះត្រូវបាន គេរំពឹងថា នឹងក្លាយជាលាភសំណាង នៃប្រជាជាតិថៃ ទាំងមូលដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩៕
ខាងក្រោមនេះគឺជាកម្រងរូបភាពខ្លះៗ នៃការត្រៀមរៀបចំព្រះរាជពិធីឡើងគ្រងរាជ្យ៖