Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ (Photo inside)

25-04-2019 20:33

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើកជំនួបកំពូលលើកដំបូង។

២៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅដល់ទីក្រុងប៉េកាំងនៃប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ»។

៣៖ អូស្រ្តាលីប្រារព្ធទិវា ANZAC ដែលជាការរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងសង្រ្គាម និង ប្រតិបត្តិការរក្សាសន្តិភាពជាដើម។

៤៖ អតីតប្រធានក្រុមហ៊ុន Nissan លោគ Carlos Ghosn អាចនឹងត្រូវដោះលែងជាលើកទីពីរ ក្រោយតុលាការជប៉ុនព្រមទទួលយកប្រាក់តម្កល់៤.៥លានដុល្លារ។

៥៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅហ្វីលីពីនផ្តាច់ជីវិតមនុស្ស០៣នាក់។

៦៖ គ្រាប់បែកមួយគ្រាប់តាំងពីសម័យសង្រ្គាមលោកលើកទីពីរ ត្រូវបានក្រុមជំនាញអាល្លឺម៉ង់ដោះដោយសុវត្ថិភាព នៅទីក្រុង Cologne។

៧៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសជាផ្លូវការថានឹងចូលរូមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២០។