(ឡុងដ៍)៖ ព្រះបរមរាជវាំងអង់គ្លេស Buckingham នៅថ្ងៃអង្គារនេះបានប្រកាសជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅក្នុងចក្រភពអង់គ្លេស នៅខែមិថុនាខាងមុខ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមព្រះបរមរាជវាំងអង់គ្លេស លោក ដូណាល់ ត្រាំ និងជំទាវទី១អាមេរិក លោកស្រី Melania Trump នឹងពេញ ទស្សនកិច្ចក្នុងចក្រភពអង់គ្លេសចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ហើយលោកនឹងត្រូវជួបជាមួយ ព្រះម្ចាស់ក្សត្រីអង់គ្លេស និងនាយករដ្ឋមន្ត្រីលោកស្រី Theresa May។
លើសពីនេះទៅទៀត លោក ដូណាល់ ត្រាំ និងភរិយាក៏នឹងត្រូវចូលរួមផងដែរក្នុងពិធីមួយនៅឯទីក្រុង Portsmouth ដើម្បី រំលឹកខួបលើកទី៧០នៃទិវា D-Day៕