(ស្រីលង្កា)៖ អាជ្ញាធរស្រីលង្កា បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៥២នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅឯវិហារគ្រឹស្ដចំនួន៣ និងសណ្ឋាគារចំនួន៣កន្លែងនៅ រួមទាំងតំបន់នៅក្បែរទីក្រុង Colombo។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរស្រីលង្កា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើនៅថ្ងៃអាទិត្យនេះ បានកើតឡើងនៅឯវិហារគ្រឹស្ដ មួយនៅក្នុងទីក្រុង Colombo និង២ផ្សេងទៀតនៅខាងក្រៅទីក្រុងមួយនេះ ខណៈសណ្ឋាគារចំនួន៣ទៀត ក៏រងការ វាយប្រហារដូចគ្នានេះដែរ។ ចំណែកឯ ខាងមន្ទីរពេទ្យក្នុងតំបន់ ក៏បានទទួលស្គាល់ដែរថាមានមនុស្សរងរបួស ២៨០នាក់ ប៉ុន្តែពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ៕