Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ត្រៀមលេងធម៌ក្តៅដាក់អាមេរិក ដោយនឹងហាមឃាត់ការនាំចូលទំនិញអាមេរិកទាំងអស់ ក្នុងនោះរួមទាំង iPhone ផងដែរ (Video inside)

20-04-2019 15:07

(តេហេរ៉ង់)៖ លោក ហេសម៉ាតូលឡាហ៍ ហ្វាឡាហាតភីហ្សេហ៍ (Heshmatollah Falahatpisheh) ប្រធានគណៈកម្មការសន្តិសុខជាតិ នៃសភារបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មានផែនការចំនួន ១៥ ដើម្បីវាយបកទៅកាន់នយោបាយចងសត្រូវ របស់សហរដ្ឋអាមេរិកវិញ ដែលវានឹងត្រូវទទួលការត្រួតពិនិត្យ និងសម្រេចដោយ គណៈកម្មការសន្តិសុខជាតិអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា នៅក្នុងផែនការទាំង ១៥ នោះក៏មានការហាមឃាត់ការ ផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple ដូចជា iPhone ផងដែរ ព្រមទាំងផលិតផលរបស់ ក្រុមហ៊ុនអាមេរិកដទៃៗទៀត។ លោក Heshmatollah បានបញ្ជាក់យ៉ាងដូច្នេះថា «យើងគ្មានមូលហេតុអ្វី ទៅធ្វើការវិនិយោគជាមួយក្រុមហ៊ុនរបស់ប្រទេសណាមួយ ដែលបាននិងកំពុងបង្កសង្គ្រាមពាណិជ្ជកម្ម ជាមួយយើងនោះឡើយ...។ យើងមិនត្រឹមតែគិតគូរ អំពីចំណាត់ការទៅលើផលិតផលរបស់ Apple ប៉ុណ្ណោះទេ ប៉ុន្តែទំនិញ ដែលផលិតដោយក្រុមហ៊ុនអាមេរិកផ្សេងៗទៀត ក៏នឹងអាចឈានដល់ការបញ្ឈប់ ការនាំចូលទាំងស្រុងផងដែរ»

គួរបញ្ជាក់ថា បើតាមមន្ត្រីរបស់អ៊ីរ៉ង់ ប្រទេសអ៊ីស្លាមមួយនេះក៏អាចរកទំនិញពីប្រទេសផ្សេង ទៀតមកជំនួសដូចជាទំនិញ ជប៉ុន កូរ៉េ ចិន ឬក៏សហភាពអឺរ៉ុបក៏បានដែរ ព្រោះប្រទេសធំៗទាំងនេះ អាចផលិតទំនិញមាន បច្ចេកវិទ្យាដូចគ្នានឹងអាមេរិក និងជាទីពេញនិយមសម្រាប់ប្រជាជនពួកគេផងដែរ។ អ៊ីរ៉ង់ក៏បានលើកឡើង យ៉ាងដូច្នេះដែរថា តើយើងគួរបន្តទិញទំនិញពីសហរដ្ឋអាមេរិក ដែលកំពុងឃ្លាតឆ្ងាយពីយើង និងបំបិទសូម្បីតែជំនួយមនុស្សធម៌អន្តរជាតិ មកកាន់ប្រទេសយើងទៀតឬ?