(តៃប៉ិ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់ភាគពាយ័ព្យនៃ កោះតៃវ៉ាន់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍នេះតែម្តង ខណៈទីក្រុងតៃប៉ិ និងតំបន់មួយចំនួនទៀតនៅភាគខាងជើងកោះក៏បានទទួលរងរំញ័រតិចៗផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
គ្រោះរញ្ជួយដីខាងលើនេះបានកើតមានឡើងនៅវេលាម៉ោង ១៖០១នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងតៃប៉ិ) ដែលមានរំញ័រចេញពីក្នុងជម្រៅដី ១៨គីឡូម៉ែត្រស្ថិតចំណុចមួយចម្ងាយ ១០គីឡូម៉ែត្រពីក្រុងហួលៀន (Hualien) នៃតំបន់ភាគពាយ័ព្យកោះតៃវ៉ាន់តែម្តង។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ពីការខូចខាត ឬក៏អាចមានមនុស្សរងគ្រោះនោះឡើយ៕