(អីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថាលោកនឹងបញ្ជូនប្រជាជន អ៊ីស្រាអែលកាន់តែច្រើនឱ្យទៅរស់នៅក្នុងតំបន់ West Bank របស់ប៉ាឡេស្ទីន បើសិនជាលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។
លោក Netanyahu ធ្វើការសន្យាបែបនេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនប្រជាជនអ៊ីស្រាអែលត្រូវចូលរួមក្នុងការបោះឆ្នោតសកលនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ ក៏ប៉ុន្តែ ការបញ្ជូនប្រជាជនឱ្យទៅរស់នៅក្នុងតំបន់ West Bank ត្រូវបានចាត់ទុកថាជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជូនប្រជាជនជាង ៤០០,០០០នាក់ឱ្យទៅរស់នៅក្នុងតំបន់ West Bank ខណៈ ២០០,០០០នាក់ កំពុងរស់នៅតំបន់ហ្សេរុយសាឡឹមខាងកើត។ ចំណែកឯ ប្រជាជនប៉ាឡេស្ទីន ២.៥លាននាក់ កំពុងរស់នៅក្នុងតំបន់ West Bank៕