Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃក្នុងទីក្រុងនៅភាគឦសានប្រទេសកូរ៉េខាងត្បូង (Photo inside)

05-04-2019 21:46

(សេអ៊ូល)៖ ភ្លើងឆេះព្រៃដ៏អាក្រក់មួយ ដែលគេជឿជាក់ថាកើតចេញកាលពីថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍ ពីផ្កាភ្លើងនៅក្នុងរោងចក្រកៃច្នៃ មួយកន្លែងស្ថិតនៅតំបន់ហ្គោសឿង (Goseong) នៃខេត្តហ្គាងវ៉ុន (Gangwon) ភាគឦសានប្រទេសកូរ៉េខាងត្បូង បាន បង្ក ការបំផ្លិច បំផ្លាញដល់ លំនៅឋានក៏ដូចជាសំណង់អគាររាប់រយខ្នង និងយានជំនិះរាប់រយគ្រឿង ព្រមទាំងបង្ខំឲ្យមនុស្សជាង៤ ,០០០នាក់ជម្លៀសខ្លួនទៅរកទីសុវត្ថិភាព ហើយ មនុស្ស ម្នាក់ ក៏បានបាត់បង់ ជីវិតផងដែរ។ តែបើតាមអាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ភ្លើងឆេះព្រៃនេះត្រូវពន្លត់បានប្រហែលពី៧០ទៅ ៨០ ភាគរយហើយ។

ខាងក្រោមគឺជាបណ្តុំរូបភាពមួយចំនួនគ្រោះអគ្គីភ័យនិងសន្ធោសន្ធៅខាងលើនេះ៖