(តៃប៉ិ)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីចិន នៅថ្ងៃពុធនេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត៥.៧រ៉ិចទ័របានវាយប្រហារ លើតំបន់ស្ថិតនៅក្បែរទីក្រុង Taidong នៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹក ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី១២គីឡូម៉ែត ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និការបំផ្លិច បំផ្លាញនៅឡើយទេ៕