(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-160 ចំនួន០២គ្រឿង បានដឹកនាំការហោះហើរល្បាតជាទម្លាប់ពីលើតំបន់ដែនទឹក អព្យាក្រឹតនៃសមុទ្រ បារ៉ែនស៍ (Barents) ជាប់ប្រទេសន័រវែស និងសមុទ្រអាក់ទិចភាគខាងជើងប្រទេសរុស្ស៊ី៕
២៖ ឧទ្ធម្ភាគចក្រដែលទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងយកទៅកាន់ភពអង្គារនោះនៅទីបំផុតបានបញ្ចប់ការធ្វើ តេស្តដោយជោគជ័យនូវប្រព័ន្ធដំណើរការស្វ័យប្រវត្តិ និងការហោះហើរជាក់ស្តែង ក្នុងលក្ខខណ្ឌដែលត្រូវបានបង្កើតឡើង ឲ្យស្រដៀងទៅនឹងភពព្រះអង្គារតែម្តង៕
៣៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាទ្រីណូ (Vladimir Padrino) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអះអាងថា ទទួលបានសារមួយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដោយស្នើឱ្យលោកធ្វើអ្វីដែលត្រឹមត្រូវ៕
៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងឡើងវិញថាលោកនឹងបញ្ឈប់ការដាក់ទណ្ឌកម្មថី្មលើ កូរ៉េខាងជើង ដោយថាបច្ចុប្បន្នមិនមែនជាពេលវេលាសាកសម ខណៈប្រជាជនកូរ៉េខាងជើងកំពុងរងការឈឺចាប់។
៥៖ សារព័ត៌មាន Fox News បានរាយការណ៍ថា យន្ដហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ ដាល់ឡែស (Dulles International Airport) បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ធំក្លិនសាំងបានភាយចេញមកក្រៅ៕
៦៖ ក្រុមហ៊ុន Facebook បាននិយាយថា កំពុងរឹតបន្តឹងការ live video នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្រោយជនសង្ស័យភេរវករម្នាក់បាន live សកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស ៥០នាក់ នៅវិហារអ៊ីស្លាមចំនួន ០២ ក្នុងទីក្រុង ក្រៃស៍ឃឺត (Christchurch) ប្រទេសនូវែលសេឡង់កាលពីពាក់កណ្ដាលខែមីនាកន្លងទៅដែលជារឿង ក្តៅគគុកមួយ៕