(ម៉ូស្គូ)៖ យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-160 ចំនួន០២គ្រឿង បានដឹកនាំការហោះហើរល្បាតជាទម្លាប់ពីលើតំបន់ដែនទឹក អព្យាក្រឹតនៃសមុទ្រ បារ៉ែនស៍ (Barents) ជាប់ប្រទេសន័រវែស និងសមុទ្រអាក់ទិចភាគខាងជើងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅក្នុងតំបន់) ក្រសួងការជាតិរុស្ស៊ីបានបញ្ជាក់ថា យន្ដហោះចម្បាំង MiG-31 ក៏បានហោះអមដំណើរយន្ដហោះទម្លាក់គ្រាប់បែកទាំង ០២ ខាងលើផងដែរ ដោយចំណាយពេលជាង ១៣ម៉ោង រួមទាំងការហ្វឹកហាត់ចាក់សាំងនៅលើអាកាស។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះចម្បាំងរុស្ស៊ីត្រូវបានយន្ដហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាក និង Eurofighter Typhoon កងទ័ពអាកាសអង់គ្លេសហោះតាមយ៉ាងប្រកៀក។ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងថា ការ ហោះហើរល្បាតរបស់ខ្លួនធ្វើឡើង ដោយស្របទៅតាមច្បាប់អន្តរជាតិ៕