Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ (Photo inside)

28-03-2019 21:51

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ឆេះអគារខ្ពស់នៅទីក្រុងដាកាប្រទេសបង់ក្លាដែស បង្កឲ្យមនុស្ស០៥នាក់ស្លាប់។

២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលជួបភរិយាមេបក្សប្រឆាំងវេណេស៊ុយអេឡា នៅសេតវិមាន។

៣៖ លោកស្រី Theresa May សន្យាថានឹងលាលែងពីតំណែង ខណៈសភាអង់គ្លេសបោះឆ្នោតយល់ព្រមការលើក Brexit ទៅថ្ងៃទី១២ ខែមេសា។

៤៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ជុំវិញតំបន់ Golan Heights។

៥៖ អ៊ីស្រាអែលរកឃើញភូមិជនជាតិជ្វីបចំណាស់២,០០០ពាន់ឆ្នាំ នៅភាគខាងត្បូងទីក្រុងហ្សេរុយសាឡឹម។

៦៖ កងទ័ពអាកាសអាមេរិកប្រកាសពីទីតាំងឈរជើងរបស់យន្ដហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី B-21។

៧៖ ក្រុមអ្នកស្រាវជ្រាវនៅគុយបា រកឃើញឆ្អឹងហ្វូស៊ីនៃសត្វស្លាបសម័យដាយណូស័រ Pterosaur។