(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មូហំាម៉ាត់ (Mahathir Mohamad) បាននិយាយថាទោះជាបីជាយន្ដហោះ ចម្បាំងម៉ាឡេស៊ីមានវ័យចំណាស់បន្តិចក៏ពិតមែន តែនៅតែអាចដំណើរការបានយ៉ាងល្អ ហើយអាចប្រើក្នុងរយៈពេល ជាច្រើនឆ្នាំទៅមុខទៀត ដោយមិនចាំបាច់ត្រូវទិញយន្ដហោះចម្បាំងថ្មីនោះទេ៕
២៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នាថ្ងៃអង្គារ បានប្រកាសថា អវកាសយានិកអាមេរិកត្រូវត្រឡប់ទៅ ជាន់ដីព្រះច័ន្ទសាជាថ្មីក្នុងរយៈពេល៥ឆ្នាំទៀត និងបានព្រមានថាប្រសិនបើទីភ្នាក់ងារអវកាស NASA សម្រេចគោលដៅនេះមិន បានទេនោះ NASA នឹងត្រូវធ្វើការកែទម្រង់។
៣៖ រដ្ឋាភិបាល នៃប្រទេសស៊ីរី បានដាក់សំណើជាផ្លូវការ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយ ពាក់ព័ន្ធទៅនឹងការទទួលស្គាល់ របស់ សហរដ្ឋអាមេរិកថា ដែនដី ហ្គោឡេន ហេចស៍ (Golan Heights) ដែលអ៊ីស្រាអែលបាន ដណ្តើមយកពីប្រទេសស៊ីរី ក្នុងសង្គ្រាមកាលពីប៉ុន្មានទសវត្សរ៍មុននេះ គឺជាទឹកដីស្របច្បាប់របស់អ៊ីស្រាអែល៕
៤៖ នាយករដ្ឋមន្រ្តីឥណ្ឌា នាថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា ប្រទេសឥណ្ឌាបានបាញ់ទម្លាក់ផ្កាយរណបមួយរបស់ខ្លួន ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី ដោយវាគឺជោគជ័យដ៏ធំមួយនៃការធ្វើតេស្តបច្ចេកវិទ្យាគ្រាប់មីស៊ីល ប្រឆាំងផ្កាយរណប (A-SAT)៕
៥៖ ទីបំផុតក្រុមហ៊ុន វ៉ៃធើរ៉ា (Viterra) បានក្លាយជាក្រុមហ៊ុននាំចេញផលិតផលដំណាំ ខាណូឡា (Canola) ទីពីរហើយ របស់កាណាដា ដែលត្រូវបានចិនហាមឃាត់ លែងឲ្យនាំចូលក្នុង ប្រទេសខ្លួន៕
៦៖ យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines បានជួបបញ្ហាម៉ាស៊ីន ក្រោយហោះបានបន្តិច ហើយក៏បានចុះចតយ៉ាងបន្ទាន់នៅទីក្រុង អូឡេនដូ (Orlando) ក្នុងពេលកំពុងឆ្ពោះទៅកាន់ រដ្ឋកាលីហ្វរញ៉ាដើម្បីបញ្ឈរជើង ចំពោះមុខការហាមឃាត់ប្រតិបត្តិការជាបណ្តោះអាសន្ននៃយន្តហោះម៉ូដែល នេះជាសកល៕