(ការ៉ាកាស់)៖ ស្ថានីយទូរទស្សន៍វេណេស៊ុយអេឡា VPI TV បានបញ្ចេញឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញនូវរថយន្តមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ត្រូវគេទាត់ធាក់និងចោលរបស់របរលើ ស្របពេលដែលរូបលោកកំពុងជិះនៅលើនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
តាមរយៈឃ្លីបវីដេអូខាងលើ គេឃើញរថយន្តរបស់លោក Guaido កំពុងឈប់នៅភ្លើងស្តុបមួយកន្លែង នៅពេលដែលបុរសម្នាក់ស្រាប់តែបានមកទាត់ធាក់ និងព្យាយាមបើកទ្វាររថយន្តថែមទៀត ហើយបន្ទាប់មកមនុស្សមួយក្រុម ដែលឈរនៅក្បែរនោះក៏បានចាប់ផ្តើមចោលរបស់របរផ្សេងៗមកលើរថយន្ត ខណៈតៃកុងឡានរបស់លោក Guaido បានព្យាយាមបើកចេញ។
គួរជម្រាបថា កាលពីខែមករា លោក Gauido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយទទួលបានទទួលស្គាល់ភ្លាមៗពីលោកខាងលិច បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ ជាហេតុបង្កឲ្យប្រទេសអាមេរិកឡាទីនមួយនេះធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រៅ៕
#AHORA Momento en el que el presidente encargado de la República, @jguaido sale de la Asamblea Nacional, el vehículo en el que se traslada fue atacado con golpes y objetos contundentes por grupos paramilitares armados #26Mar pic.twitter.com/zYVSQvVE4U
— VPItv (@VPITV) March 26, 2019