Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទៀតហើយ! យន្តហោះ Boeing 787 នៃអាកាសចរណ៍អាមេរិក «ចុះចតយ៉ាងទាន់ហន់លើកោះមួយ» ក្រោយមានផ្សែងហុយក្នុងបន្ទប់បញ្ជាការហោះហើរ

25-03-2019 15:35

(ប៉ាស៊ីហ្វិក)៖ យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងធុន Boeing 787-900 របស់អាកាសចរណ៍អាមេរិក United Airlines បានធ្វើការចុះចតយ៉ាងតក់ក្រហល់នៅលើ ដែនដីរដ្ឋបាល ញូខាឡេដូនៀ (New Caledonia) របស់ប្រទេសបារាំង នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយមានផ្សេងហុយចេញមកក្រៅនៅ ក្នុងបន្ទប់អាកាសយានិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅ រសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

យន្តហោះខាងលើមានផ្ទុកអ្នកដំណើរសរុប ២៥៦នាក់ ដែលមានគោលដៅមកពីទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់ទីក្រុងឡូសអាន់ជែលឡែស នៃសហរដ្ឋអាមេរិក បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន ឡឺតុងតួតា (La Tontouta) ក្នុងទីក្រុង នួម៉ង់ (Noumean) នៅដែនដីកោះខាងលើ ហើយមនុស្សទាំងអស់ ត្រូវជម្លៀសចេញពីយន្តហោះយ៉ាងទាន់ពេល ដោយពុំមានអ្នករងរបួសអ្វីនោះទេ។

គួរជម្រាបថា ហេតុការណ៍ខាងលើនេះ បានកើតមានឡើងក្រោយការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines ដែលបានផ្តាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ កាលពីថ្ងៃទី១០ ខែមីនា បានបណ្តាលឲ្យមានការបញ្ឈរជើង យន្តហោះម៉ូដែលថ្មីនេះរបស់ក្រុមហ៊ុន Boeing នៅ ទូទាំងប្រទេស។ ហេតុការណ៍នេះបានកើតមានឡើង ក្រោយករណីធ្លាក់យន្តហោះ 737 MAX 8 របស់ អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់កាលពីខែតុលា ឆ្នាំ២០១៩ នៅសមុទ្រជ្វា ដែលបានសម្លាប់ជីវិតមនុស្សទាំងអស់ ១៨៩នាក់៕