Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាហ្វ្រិក៖ ពីឡុតម្នាក់ជួបវិបត្តិគ្រួសារធ្ងន់ធ្ងរ ក៏បញ្ជាយន្តហោះឲ្យធ្លាក់ដើម្បីធ្វើអត្តឃាត​ (Photo inside)

25-03-2019 12:32

(អាហ្វ្រិក)៖ យន្តហោះមួយគ្រឿងបានធ្លាក់នៅឯព្រលានយន្តហោះ ម៉ាត់សៀង (Matsieng) ក្បែររដ្ឋធានី ហ្គាបូរ៉ុន (Gaborone) នៃប្រទេសបូសវ៉ាណា ដែលស្ថិតនៅភាគខាងត្បូង​ទ្វីបអាហ្រ្វិកទំនងជាដោយសារតែ អាកាសយានិករបស់យន្តហោះនោះ បានបើកទម្លាក់តែម្តងដើម្បីបញ្ចប់ជីវិតខ្លួនឯង។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ព្រលានយន្តហោះខាងលើបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅចុងសប្តាហ៍នេះ ហើយមានការនិយាយតៗគ្នាថា ពីឡុតរបស់យន្តហោះខាងលើ គឺមានបញ្ហាវិវាទក្នុងគ្រួសារជាមួយភរិយានាវេលារសៀល ថ្ងៃដែលយន្តហោះប្រភេទ Beechcraft B200 Super King Air ឬ A2-MBM នោះធ្លាក់។

គួរជម្រាបថា ការធ្លាក់យន្តហោះនោះបានបង្កការបំផ្លិចបំផ្លាញដល់ប៉ុស្តិ៍ គ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសព្រមទាំងយានជំនិះមួយចំនួន នៅក្នុងព្រលានយន្តហោះខាងលើ ប៉ុន្តែពុំបានបណ្តាល​ឲ្យមានមនុស្សដទៃទៀតជួបគ្រោះថ្នាក់ឡើយ៕