(បាងកក)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសថៃបានបិទទា្វរហើយនៅម៉ោង៥៖០០នាទីល្ងាចថ្ងៃអាទិត្យនេះ ក្រោយប្រជាជន មានសិទ្ធិបោះឆ្នោត៥១.២លាននាក់ បាននំាគ្នាទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួន ពេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។
មណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្តចំនួន៧៧របស់ ប្រទេសថៃដែលអនុញ្ញាតឲ្យពលរដ្ឋចូល ទៅបោះឆ្នោតបានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។ ចំណែកឯ គណៈកម្មាការរៀបចំការ បោះឆ្នោតថៃក៏រំពឹងដែរថាអ្នកចូលរួមនឹងមានអត្រា៨០ភាគរយ ហើយការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើភ្លាមៗ។
គួរបញ្ជាក់ថា លទ្ធផលមិនផ្លូវការនៃការបោះឆ្នោតនេះត្រូវបានគេរំពឹងថានឹងប្រកាសនៅម៉ោង៨៖០០នាទីយប់ថ្ងៃអាទិត្យនេះ រីឯ លទ្ធផលផ្លូវការអាចនឹងចេញនៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ៕