(ព័រអូព្រីន)៖ ទោះបីជាក្រោយគេបន្តិចមែន ប៉ុន្តែប្រទេសហៃទីនៅចេញបម្រាម ដោយមិនអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX ហោះចូលមកដែនអាកាស ឬចុះចតនៅប្រទេសរបស់ខ្លួននោះឡើយ ខណៈដែលការសន្និដ្ឋានជាបឋមបានឲ្យដឹងថា មូលហេតុធ្លាក់នៃយន្តហោះនេះទាំងពីរគ្រឿងនៅឥណ្ឌូណេស៊ី និងអេត្យូពីនោះ បណ្តាលមកពីកត្តាដូចគ្នា នោះគឺទៅលើបញ្ហានៃប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា សម្រាប់ត្រកូលយន្តហោះរបស់ក្រុមហ៊ុន អាមេរិក ដែលត្រូវបានអាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ហៃទីធ្វើការហាមនោះគឺ Boeing 737-8 MAX និង Boeing 737-9 MAX ដែលចំណាត់ការនេះធ្វើឡើងក្រោយពីប្រទេសស្ថិតនៅតំបន់អាមេរិកកណ្តាលនេះមើលឃើញថា វាអាចមានលទ្ធភាពបង្កបញ្ហា៕