Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះរោងចក្រគីមីផ្ដាច់ជីវិតមនុស្សកើនដល់ ៤៤នាក់ នៅភាគខាងកើតប្រទេសចិន (Video Inside)

22-03-2019 09:20

(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃសុក្រនេះបានបញ្ជាក់ថាការផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមីមួយកន្លែងស្ថិតនៅភាគខាងកើតនៃ ប្រទេសបានផ្ដាច់ជីវិតមនុស្សកើនដល់៤៤នាក់ និង៩០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

យោងតាមស៊ីនហួរ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង១៤៖៥០នាទី ថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រគីមីមួយ ប្រតិបត្តិការដោយក្រុមហ៊ុន Tianjiayi Chemical ស្ថិតក្នុងទីក្រុង Yancheng នៃខេត្ត Jiangsu ភាគខាងកើតនៃប្រទេស។ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ពីមូលហេតុផ្ទុះនេះទេ៕