(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន ទាំង ព្រឹត្តិការ ណ៍ នយោ បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ បើ ចង់ ដឹង ថាតើ ព្រឹត្តិ ការណ៍ រូបភាពប្រ ចាំ ថ្ងៃនេះ មាន អ្វី ខ្លះ នោះ សូម ទស្សនា ដូច ខាង ក្រោម៖
១៖ ភ្នំភ្លើង Bromo នៅក្រុង Probolinggo ខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ីផ្ទុះចេញខ្មៅកប់ពពក។
២៖ មនុស្ស៦នាក់ស្លាប់ និង២៣នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកចំថ្ងៃចូលឆ្នាំថ្មីនៅអាហ្វហ្គានីស្ថាន។
៣៖ ទិដ្ឋភាពក្រោយគ្រោះអគ្គីភ័យបានឆាបឆេះទីតាំងសំណង់អនាធិបតេយ្យមួយកន្លែង ក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន។
៤៖ ឧបនាយករដ្ឋមន្រ្តីចិន លោក Hu Chunhua ចូលជួបពិភាក្សាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri សំដៅរឹតបន្តឹង ចំណងទាក់ទង និងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ចរបស់លោក Hu នៅ រដ្ឋធានី Buenos Aires នៃប្រទេសអាហ្សង់ទីន។
៥៖ ក្រុមអ្នកវិទ្យាសាស្រ្តនៃទីភ្នាក់ងារអវកាសអាមេរិក NASA រកឃើញថា អាចម៍ផ្កាយ Bennu ជាប្រភេទអាចម៍ផ្កាយសកម្ម ដែលបញ្ចេញ ធូលី និងកម្ទេចកម្ទីរថ្មតូចៗទៅក្នុងលំហ។
៦៖ ប៉ូលិសអ៊ីតាលីជួយសង្រ្គោះក្មេងៗសិស្សសាលា៥១នាក់បានសម្រេច ក្រោយ ត្រូវតៃកុងឡានរបស់ពួកគេចាប់ធ្វើចំណាប់ខ្មាំង និង ដុត រថយន្តប្រុងសម្លាប់។
៧៖ ប្រទេសនូវែលសេឡង់សម្រេចហាមឃាត់មិនឲ្យប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ (Assault Rifle) និងពាក់កណ្តាលស្វ័យប្រវត្តិ (Semi-automatic Rifle) ទៀតឡើយ។