(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអំពាវនាវឱ្យពិភពលោកចូលរួមប្រយុទ្ធប្រឆំាង ការរើសអើងពូជសាសន៍ បន្ទាប់ពីមានការវាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស៥០នាក់ នៅឯវិហារអ៊ីស្លាមចំនួន២ក្នុងទីក្រុង Christchurch។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

លោកស្រី Ardern ធ្វើការអំពាវនាវបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ក្នុងសប្ដាហ៍នេះ ហើយថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីរូបនេះក៏បានទាត់ចោលផងដែរនូវការយល់ឃើញថាការកើនឡើងនៃជនអន្តោប្រវេសន៍គឺជាការដុតបញ្ឆេះការរើស អើងពូជសាសន៍។

គួរជម្រាបថា នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់បានចូលរួមក្នុងពិធីបុណ្យបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារភេរវកម្ម បាញ់សម្លាប់មនុស្ស៥០នាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចំណែកឯ ជនសង្ស័យភេរវករឈ្មោះ Brenton Tarrant មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕