(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM របស់ប្រទេសរុស្ស៊ី ដែលត្រូវបានធ្វើទំនើបកម្មនឹងទទួលបានការបំពាក់គ្រាប់ មីស៊ីលប្រដេញ គោលដៅប្រភេទថ្មីដើម្បីបង្កើនសមត្ថភាពបន្ថែម៕
២៖ នាថ្ងៃពុធនេះ ចិន បានទទួលជោគជ័យថ្មីមួយ ក្នុងការ ធ្វើតេស្តហោះ ហើរយន្តហោះ ដ្រូនថ្មី (UAV ឬ Unmanned Aerial Vehicle) ឈ្មោះថា LQ-H ដែលដំណើរការ ដោយថាមពលថ្ម ឬអាគុយ៕
៣៖ អាជ្ញាធរ ខេត្ត ប៉ាពួរ (Papua) ភាគខាងកើត ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមរៀបចំ ការបញ្ចុះសពទ្រង់ទ្រាយ ធំ មួយ សម្រាប់ ជនរងគ្រោះ ពីទឹកជំនន់ ខណៈចំនួនអ្នក ស្លាប់ដោយសារគ្រោះ មហន្តរាយនេះបានកើនឡើងដល់១០៤នាក់ហើយ នៅថ្ងៃពុធ នេះ ៕
៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាក់ថាលោកអាចនឹងគាំទ្រឱ្យប្រេស៊ីលចូលជាសមាជិករបស់អង្គការ ណាតូ រួមទាំងអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ដើម្បីឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ កាន់តែងាយស្រូលទិញអាវុធពីសហរដ្ឋអាមេរិក៕
៥៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសដាក់ទណ្ឌកម្ម ទៅលើ ក្រុម ហ៊ុន រុករករ៉ែមាសនៃប្រទេសវេណេស៊ុយអេឡា ដោយសារគាំទ្រ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕
៦៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ចេញមុខជំទាស់ប្រឆាំងនឹង កិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដែល កំពុង ព្យាយាម រារាំង ក្រុមហ៊ុន ទូរគមនាគមន៍ចិន Huawei មិនឲ្យចូលរួមក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ បណ្តាញ Network ជំនាន់ ក្រោយ 5G ដែលក្រុម ហ៊ុនកំពុងនាំមុខគេខ្លាំងលើពិភពលោក៕