(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងបង្កើតតំបន់កម្សាន្តចំនួន ៤ ក្នុងទីក្រុងរីយ៉ាដ ដោយត្រូវចំណាយអស់ប្រាក់ជាង២៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
គម្រោងបង្កើតតំបន់កម្សាន្តទាំង៤ខាងលើ ក្នុងនោះរួមបញ្ចូលទាំង សួនឧទ្យាន ទីលានរត់ប្រណាំង និងមជ្ឈមណ្ឌលសិល្បៈ ជាដើម។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រ Salman ក៏បានត្រាស់បង្គាប់ឱ្យអាជ្ញាធរអរ៉ាប៊ីសាអូឌីតដាក់ឈ្មោះផ្លូវដ៏សំខាន់មួយក្នុង ទីក្រុងរីយ៉ាដ តាមឈ្មោះព្រះអង្គម្ចាស់រាជទាយាទមហាំម៉ាត់ ប៊ិន សាល់ម៉ានផងដែរ៕