(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយសហរដ្ឋអាមេរិក ប្រសិនបើការធ្វើតេស្តយានថ្មីសម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវជួបការពន្យារពេល៕
២៖ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា បានចូលគ្រប់គ្រងអគារការទូតចំនួន ០៣ របស់វេណេស៊ុយអេឡានៅលើទឹកដីសហរដ្ឋអាមេរិក ហើយមានគោលដៅនឹងបន្តព្យាយាមធ្វើបែបនេះទៀតនាពេលអនាគត ដោយរួមទាំងស្ថានទូតវេណេស៊ុយអេឡាផ្ទាល់៕
៣៖ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) បានអះអាងថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះកំពុងចាត់វិធានការ ដើម្បីធានាសុវត្ថិភាពពេញលេញនៃយន្ដហោះត្រកូល 737 MAX ដោយផ្អែកលើអ្វីដែលបានរកឃើញនៅក្នុងការស៊ើបអង្កេត ជុំវិញសោកនាកម្មធ្លាក់យន្ដហោះនៅប្រទេសអេត្យូពី៕
៤៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737-800 បានធ្វើការចុះចតទាំងប្រថុយប្រថាននៅអាកាសយានដ្ឋាន អន្តរជាតិទីក្រុង សូឈី (Sochi) នៃប្រទេសរុស្ស៊ី បន្ទាប់ពីបានហោះចេញមកពីទីក្រុងម៉ូស្គូ ទាំងដែលក្រុមអាកាសយានិកដឹងថា ស្លាបមួយចំហៀងរបស់វា៕
៥៖ ក្រុមការងារនៃបេសកកម្ម New Horizon របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃចន្ទសប្តាហ៍នេះ បានបក ស្រាយឲ្យដឹងនូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស Ultima Thule ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) នៅឯចុង ប្រព័ន្ធព្រះអាទិត្យ៕
៦៖ ប្រធានាធិបតីម៉ូហ្សំបិក លោក Filipe Nyusi បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Idai និងគ្រោះទឹកជំនន់នៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ អាចនឹងកើនឡើងលើស១,០០០នាក់ ដែលច្រើនជាងតួរលេខនា បច្ចុប្បន្ន៕