(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានថ្លែងទៅកាន់អ្នកចូលរួមនៃ «ឌីជីថលកម្ពុជា 2019» ដោយមានសារដ៏សាមញ្ញមួយថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកនូវឱកាសដ៏ធំធេង និងរួមចំណែកឆ្ពោះទៅកាន់ភាពវៃឆ្លាត បណ្តាញតភ្ជាប់សេដ្ឋកិច្ចឌីជីថល នៅអាស៊ីអាគ្នេយ៍ដ៏ពេញលេញ»។ នេះបើប្រភពព័ត៌មានផ្លូវការពីក្រុមហ៊ុន Huawei ដកស្រង់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
យោងតាមក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍នឹងឈានដល់របត់ដ៏អស្ចារ្យមួយនៅឆ្នាំ២០២៥ ហើយទំហំនៃសេដ្ឋកិច្ចឌីជីថល នឹងកើនឡើងបីដងក្នុងរយៈពេល ៧ឆ្នាំខាងមុខ។ បច្ចុប្បន្នចំនួនអ្នកប្រើអ៊ីនធឺណិត នៅតាមបណ្តាប្រទេសត្រឹមតែ ៦ នៃប្រទេសអាស៊ានបានឈានដល់ ៣៥០លាននាក់ គឺច្រើនជាងចំនួនប្រជាជនអាមេរិកបាត់ទៅហើយ។
នៅក្នុងប្រទេសកម្ពុជាអតិថិជនទូរស័ព្ទចល័តឥឡូវនេះមានប្រមាណ ២០លាននាក់ កើនឡើងជិត ៦ដងធៀបនិងកាលពី ១០ឆ្នាំមុន។ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត រួមទាំងអ្នកប្រើអ៊ិនធឺណិតចល័ត និងតាមគេហដ្ឋានបានកើនឡើងជាង ១,៥០០ដងប្រៀបធៀបទៅនឹង ៦ ឆ្នាំមុន។
តួលេខគួរឱ្យចាប់អារម្មណ៍ទាំងនេះ ត្រូវបានបង្ហាញនៅរាជធានីភ្នំពេញនាថ្ងៃនេះ ក្នុងឱកាសវេទិកាថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រោមប្រធានបទ «វិថីឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី 4 របស់អាស៊ាន» ដែលបានរៀបចំធ្វើឡើងនៅក្នុងសន្និសីទ និងពិព័រណ៍ «ឌីជីថលកម្ពុជា 2019» ដោយលោក Thomas Zhou នាយកផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា គឺជាការផ្តួចផ្តើមរួមគ្នាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក្នុងគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មទាំងអស់ នៅក្នុងវិស័យព័ត៌មានវិទ្យា និងប្រព័ន្ធអេកូបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន រួមទាំងលើកកម្ពស់បរិស្ថានសហគ្រិនភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា ដើម្បីជួយជំរុញការច្នៃប្រឌិតថ្មី។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ យុទ្ធសាស្ត្រឌីជីថលជាតិត្រូវបានណែនាំដោយរដ្ឋាភិបាលនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីរួមដំណើរជាមួយបដិវត្តន៍ឧស្សាហកម្មទី ៤ ក្រោមឈ្មោះផ្សេងៗដូចជា Cambodia’s Masterplan 2020 របស់កម្ពុជា Thailand 4.0 របស់ថៃ Singapore Smart Nation របស់សិង្ហបុរី ឬ Smart Digital Malaysia របស់ម៉ាឡេស៊ី ដោយយុទ្ធសាស្ត្រទាំងនេះចែករំលែកចក្ខុវិស័យ
ស្រដៀងគ្នានៃការប្រែក្លាយសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថល ផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមជាលក្ខណៈបុគ្គល និងការបង្កើតសក្តានុពលសម្រាប់ការច្នៃប្រឌិត។
ចក្ខុវិស័យនេះបាននាំមកនូវការបង្កើតសេវាកម្ម និងសកម្មភាពថ្មីៗដូចជា សេវាធនាគារតាមអ៊ីនធឺណិត រដ្ឋាភិបាលអេឡិកត្រូនិក សេវាវេជ្ជសាស្រ្ត និងសេវាកម្មដឹកជញ្ជូនឆ្លាតវៃ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឥឡូវនេះ មានភាពលេចធ្លោ ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
ខណៈដែលនេះជាខួប ២០ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Huawei នៅតំបន់អាស៊ីអាគ្នេយ៍បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេ ជាអ្នកផ្គត់ផ្គង់ ICT ដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការតភ្ជាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈបច្ចេកវិទ្យាឈានមុខ ដូចដែលមានបង្ហាញដោយឧទាហរណ៍មួយចំនួន៖
* Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបណ្តុះបណ្តាលធនធានមនុស្សផ្នែក ICT ជាង ៨ពាន់នាក់នៅឆ្នាំ២០១៨ តាមរយៈកម្មវិធីបណ្តុះបណ្តាល OpenLabs ICT អាហារូបករណ៍ការប្រកួតប្រជែង និងកម្មវិធីគ្រាប់ពូជនៃអនាគត “Seeds for the Future” ។
* មជ្ឈមណ្ឌលសេវាកម្ម cloud អន្តរជាតិទី ៣ របស់ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ី
អាគ្នេយ៍ បានបើកសម្ពោធនៅប្រទេសសិង្ហបុរីកាលពីខែមុន បន្ទាប់ពីហុងកុង និងថៃ។ មជ្ឈមណ្ឌលសេវាកម្មមូលដ្ឋាន ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ cloud ដែលមានលក្ខណៈពេញលេញ មានតួនាទីជួយបង្កើនល្បឿនសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរ។
* នៅឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានផ្តល់នូវដំណោះស្រាយផ្នែកទំនាក់ទំនង តាមវីដេអូបន្ទាន់ eLTE មួយ ក្នុងការជួយសង្គ្រោះកីឡាកបាល់ទាត់វ័យក្មេងចំនួន ១៣នាក់ ដែលបានជាប់នៅក្នុងរូងភ្នំនៅភាគខាងជើងនៃប្រទេសថៃ។
* នៅប្រទេសបង់ក្លាដេស រថយន្តបណ្តុះបណ្តាលឌីជីថលរបស់ក្រុមហ៊ុន Huawei អាចផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យាដល់មាត់ទ្វារផ្ទះរបស់ស្ត្រីនៅតាមភូមិដាច់ស្រយាល។ នៅចុងឆ្នាំ២០១៨ ស្ត្រីជាង ១៦,២០០នាក់ បានទទួលការបណ្តុះបណ្តាល តាមរយៈកម្មវិធី “education on wheels” ។
លោក Thomas Zhou បានមានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងបន្តជំរុញចក្ខុវិស័យរបស់យើង ដើម្បីនាំយក ឌីជីថល ទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ពេញលេញ និងពិភពលោកដ៏ឆ្លាតវៃ»។
លោកបានបន្តទៀតថា «យើងនឹងបន្ដវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា 5G, broadband, cloud, ប្រាជ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ឆ្លាតវៃ ដើម្បីជួយអតិថិជនរបស់យើងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពីបច្ចេកវិទ្យាដ៏អស្ចារ្យទាំងនេះ។ យើងនឹងផ្តោតជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា 5G ដែលនឹងក្លាយជាអ្នកបង្កើតដ៏សំខាន់បំផុតមួយ នៃឌីជីថលភាវូបនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ និងប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៅក្នុងវិស័យនេះ»។
ឆ្នាំ២០១៩ គឺជាឆ្នាំនៃបច្ចេកវិទ្យា 5G។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធ ICT របស់ជាតិដ៏សំខាន់បំផុតនោះ 5G នឹងផ្តល់ជូនតំបន់អាស៊ីអាគ្នេយ៍នូវឱកាសឧស្សាហកម្មចំនួន ១.២ពាន់ពាន់លានដុល្លារអាមេរិក។ នៅក្នុងតំបន់ចំនួនអ្នកប្រើ 5G នឹងមានចំនួន ៨០លាននាក់ ចរាចរណ៍អ៊ិនធឺណិតនឹងកើនឡើង ៥ដង ហើយទីក្រុងឆ្លាតវៃជាង ២០ កំពុងដំណើរការ រីឯឧបករណ៍ទំនាក់ទំនងឥតខ្សែ ឌីជីថល និងឧបករណ៍ឆ្លាតវៃនឹងជួយបង្កើនផលិតភាពសង្គមជាមធ្យម ៤-៨% ។
លោក Thomas Zhou បានលើកឡើងនៅចុងកម្មវិធីថា «សម្លឹងឆ្ពោះទៅមុខ យើងជឿជាក់ថា ឆ្នាំ២០១៩ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ការជំរុញវិស័យឌីជីថល នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Huawei ដែលជាអ្នកផ្គត់ផ្គង់ ICT ឈានមុខគេមួយនៅលើពិភពលោកត្រៀមខ្លួន ធ្វើការជាមួយបណ្តាប្រទេស និងអតិថិជនទាំងអស់ ដើម្បីសម្រេចបាននូវទស្សនៈវិស័យឌីជីថលរបស់ពួកគេ»។
* អំពីក្រុមហ៊ុន Huawei
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃ ដ៏ឈានមុខគេនៅលើពិភពលោក។ ជាមួយនឹងដំណោះស្រាយលើផ្នែកសំខាន់ៗ ចំនួនបួន គឺបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ឧបករណ៍ឆ្លាតវៃ និងសេវាកម្ម cloud យើងប្តេជ្ញានាំយក ឌីជីថល ទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ពេញលេញ និងពិភពលោកដ៏ឆ្លាតវៃ។
ផលិតផល សេវាកម្មគ្រប់យ៉ាង (end-to-end) របស់ក្រុមហ៊ុន Huawei រួមមានដំណោះស្រាយ និងសេវាកម្ម សុទ្ធតែពោរពេញដោយការប្រកួតប្រជែង និងប្រកបដោយសុវត្ថិភាព។ តាមរយៈកិច្ចសហការដោយបើកចំហជាមួយដៃគូប្រព័ន្ធអេកូ យើងបង្កើតនូវគុណសម្បត្តិយូរអង្វែងសម្រាប់អតិថិជនរបស់យើងបន្តភារកិច្ចដើម្បីផ្តល់ជាថាមពលដល់មនុស្ស បង្កើនជីវិតនៅតាមគេហដ្ឋានឱ្យកាន់តែល្អប្រសើរ និងជំរុញការច្នៃប្រឌិតនៅតាមស្ថាប័ននានាគ្រប់ទម្រង់ និងទំហំទាំងអស់។
នៅក្រុមហ៊ុន Huawei ការច្នៃប្រឌិតផ្តោតលើតម្រូវការរបស់អតិថិជន។ យើងបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវជាមូលដ្ឋាន ដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗ ដែលជំរុញពិភពលោកឱ្យឆ្ពោះទៅមុខជានិច្ច។ យើងមានបុគ្គលិកជាង ១៨០,០០០នាក់ ហើយយើងធ្វើប្រតិបត្តិការធុរកិច្ចនៅជាង ១៧០ប្រទេសនិងតំបន់។ ក្រុមហ៊ុន Huawei បង្កើតឡើងក្នុងឆ្នាំ 1987 គឺជាក្រុមហ៊ុនឯកជនមួយ ដែលគ្រប់គ្រងដោយបុគ្គលិករបស់ខ្លួនយ៉ាងពេញលេញ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Huawei តាមអាសយដ្ឋាន៖ www.huawei.com ឬតាមរយៈបណ្តាញសង្គម៖
http://www.linkedin.com/company/Huawei
http://www.twitter.com/Huawei
http://www.facebook.com/Huawei
http://www.youtube.com/Huawei