(កាប៊ុល)៖ យោធាអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធច្រើនជាង ៥១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងស្រុក បាឡា មើហ្គាប់ (Bala Murghab) ខេត្តបាដហ្គីស (Badghis) នៃភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាអាហ្វហ្គានីស្ថានបានបញ្ជាក់ទៀតថា ខ្លួនបានប្រើប្រាស់យន្ដហោះចម្បាំង និង កាំភ្លើងក្នុងការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយជាលទ្ធផលក្រុមសកម្មប្រយុទ្ធមួយនេះ ៥១នាក់ត្រូវបានសម្លាប់។ ប៉ុន្តែក្រុមសកម្មប្រយុទ្ធតាលីបង់ មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ៕