(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ប៉ូលិសឥណ្ឌូណេស៊ីចូលរួមការហាត់សមនៅទីក្រុងហ្សាការតា ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសាកល។
២៖ ផ្ទុះករណីបាញ់ប្រហារនៅព្រះអ៊ីស្លាម០២កន្លែង ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៩នាក់ និងបង្កឲ្យរបួសធ្ងន់-ស្រាលជាច្រើននាក់ទៀត។
៣៖ ទីបំផុតក្រុមហ៊ុន Boeing ព្រមផ្អាកការបញ្ជូនយន្តហោះប្រភេទ 737 MAX ទៅឲ្យអតិថិជន ប៉ុន្តែការផលិតនៅតែបន្ត។
៤៖ អ៊ីស្រាអែលប្រើក្បួនយន្តហោះចម្បាំង វាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការបាញ់រ៉ុក្កែតពីរគ្រាប់លើទីក្រុងតែលអាវីវ។
៥៖ ភ្នាក់ងារពន្លត់អគ្គីភ័យចិន០៦នាក់លះបង់ជីវិត ពេលព្យាយាមពន្លត់អគ្គីភ័យដ៏សន្ធោសន្ធៅមួយ នៅភាគខាងជើងប្រទេសចិន។
៦៖ នាយករដ្ឋមន្រ្តីក្រិចជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីបូឡាវី នៅទីក្រុងអាតែន។
៧៖ ផ្ទុះករណីឆ្លងវីរុសនៅលើនាវាចម្បាំងអាមេរិកមួយគ្រឿង ជាហេតុបង្ខំឲ្យនាវានេះស្ថិតនៅលើផ្ទៃសមុទ្ររយៈពេលជាង០២ខែ។