ផ្ទុះករណីឆ្លងវីរុសលើនាវាចម្បាំងអាមេរិក បង្ខំឲ្យនាវានេះស្ថិតនៅកណ្តាលសមុទ្រជាងពីរខែ ជាមួយមនុស្ស២៥នាក់
15-03-2019 17:29
(វ៉ាស៊ីនតោន)៖ នាវាចម្បាំងអាមេរិកមួយគ្រឿង ត្រូវបានឃាត់ឲ្យនៅលើផ្ទៃសមុទ្រអស់រយៈពេលជាង ២ខែ ដោយសារតែការឆ្លងរីករាលដែលនៃវីរុសម៉្យាង អំឡុងពេលធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវិក និងទាហានចំនួន ២៥នាក់នៅលើនាវាចម្បាំង យូអេសអេស ហ្វត ម៉ាកហិនរី (USS Fort HcHenry) ដែលមានប្រភេទ វីដប៊ី អាយឡេន (Whidbey Island) បានឆ្លងជំងឺរលាកក្រពេញបញ្ចេញទឹកមាត់ (Parotitis) តែមកទល់ពេលនេះ ២៤នាក់ក្នុងចំណោមនោះ បានវិលមកបំពេញកាតព្វកិច្ចជាធម្មតាវិញហើយ ហើយការរីករាលនៃវីរុសនេះ ពុំបានបង្កការគំរាមកំហែងដល់អាយុជីវិតឡើយ។
គួរជម្រាបថា ករណីឆ្លងដំបូងបង្អស់បានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ គឺ១០ថ្ងៃ ក្រោយនាវាចម្បាំងនេះបានចេញធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក៕