(វែលីងតោន)៖ មនុស្សយ៉ាងតិចចំនួន ០៩នាក់បានបាត់បង់ជីវិត នៅក្នុងករណីបាញ់ប្រហារនៅឯព្រះវិហារអ៊ីស្លាម ០២កន្លែងក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់នូវែលសេឡង់ ការបាញ់ប្រហារបានកើតមាននៅព្រះវិហារអ៊ីស្លាមមួយកន្លែងក្បែរសួន ហាកឡេយ (Hagley) ភាគកណ្តាលទីក្រុង Christchurch និងករណីមួយទៀត គឺនៅព្រះវិហារអ៊ីស្លាមដោយឡែកមួយផ្សេង ស្ថិតនៅតំបន់ លីនវូដ (Linwood) ក្នុងទីក្រុងដូចគ្នា ខណៈនាពេលនេះប៉ូលិសនូវែលសេឡង់កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង៕