(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពអាកាសអាមេរិកផ្តល់កិច្ចសន្យា២៦០លានដុល្លារដល់ Boeing ដើម្បីអភិវឌ្ឍន៍មីស៊ីលទុកបំពាក់លើ B-52។
២៖ ប្រជាជនបង់ក្លាដែសប្រមូលផលផ្លែឪឡឹកនៅក្នុងរដ្ឋធានីដាកា។
៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន។
៤៖ ម៉ាឡេស៊ីបដិសេធសំណើឲ្យដោះលែងស្រ្តីជនជាតិវៀតណាម ដែលស្ថិតក្រោមការសង្ស័យក្នុងករណីឃាតកម្មលោក គីម ជុងណាំ។
៥៖ ជំងឺប៉េសជ្រូកអាហ្វ្រិក ASF បន្តរីករាលដាលទៅខេត្តផ្សេងទៀតរបស់វៀតណាម ខណៈតំបន់ចំនួន១៤នៅទីក្រុងហាណូយ ក៏កើតមានជំងឺនេះដែរ។
៦៖ ទីបំផុតយន្តហោះ Boeing 737 MAX 8 ត្រូវបានបញ្ឈរជើងជាបណ្តោះអាសន្ននៅទូទាំងពិភពលោក។
៧៖ ដួលរំលំអគារនៅសាលារៀនមួយកន្លែងក្នុងប្រទេសនីហ្សេរីយ៉ា បង្កឲ្យកូនសិស្សជាច្រើននាក់ស្លាប់។