Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ សហរដ្ឋអាមេរិកមិនទទួលស្គាល់តំបន់ Golan Heights ​ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល

14-03-2019 14:09

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានច្រានចោលដែនអំណាចរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងតំបន់ Golan Heights ដែលជាដែនដីជម្លោះជាមួយប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ១៩៦០មក។ នេះបើរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតី ទី១៤​ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៨របស់ខ្លួន ក្រសួងការបរទេសអាមេរិកមិនបានចាត់ទុកថាតំបន់ Golan Heights គឺជាកម្មសិទ្ធិរបស់អ៊ីស្រាអែលទៀតនោះទេ ហើយនេះគឺផ្ទុយទាំងស្រុងទៅនឹងរបាយការណ៍មុនដែលថាតំបន់ ជម្លោះនេះគឺជារបស់អ៊ីស្រាអែលផ្ដាច់មុខ។

គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍ខាងលើធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham បានអះអាងថាលោកនឹងជម្រុញឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ជាផ្លូវការតំបន់ Golan Heights ជាកម្មសិទ្ធិអ៊ីស្រាអែលផ្ដាច់មុខ៕