(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា យន្តហោះចម្បាំងចិនមួយគ្រឿងបានធ្លាក់នៅក្នុងខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសនាថ្ងៃអង្គារនេះ បណ្តាលឲ្យអាកាសយានិក០២នាក់បាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
គួរជម្រាបថា បើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅអំឡុងការហ្វឹកហាត់ហោះហើរមួយ ក្នុងស្រុកស្វយ័ត Ledong Li នៃខេត្ត Hainan ហើយការធ្លាក់នេះពុំបានបង្កឲ្យមនុស្សដទៃទៀតនៅលើដីទទួលរងរបួសឬក៏បាត់បង់ជីវិតជីវិតឡើយ រីឯមូលហេតុនៅពីក្រោយការធ្លាក់វិញ គឺកំពុងតែស្ថិតក្រោមការស៊ើបអង្កេត៕