(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រជាជនរស់នៅទីក្រុង Mandaluyong ប្រទេសហ្វីលីពីន កំពុងប្រឈមនឹងបញ្ហាកង្វះខាតទឹកប្រើប្រាស់។

២៖ ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅដល់ទីក្រុងបាកដាដ ដើម្បីពង្រឹងទំនាក់ទំនងអ៊ីរ៉ង់-អ៊ីរ៉ាក់។

៣៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនថ្មីសង្ឃឹមថានឹងអាចបង្កើតរដ្ឋាភិបាលបានឆាប់ តាមរយៈកិច្ចពិគ្រោះយោបល់។

៤៖ ត្រាក់ទ័រឆ្លាតវៃ ដែលបំពាក់ប្រព័ន្ធផ្កាយរណបនាំផ្លូវចិន BeiDou ត្រូវបានធ្វើតេស្តដោយជោគជ័យ នៅក្នុងប្រទេសទុយណេស៊ី។

៥៖ ម៉ាឡេស៊ី​ទម្លាក់ចោលបទប្រកាន់និងដោះលែងស្រ្តីជនជាតិឥណ្ឌូណេស៊ី​ម្នាក់ ដែលបានជាប់សង្ស័យក្នុងករណីឃាតកម្ម លោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

៦៖ ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ព្រះចៅស៊ូតង់ Abdullah Sultan Ahmad Shah និង​ព្រះអគ្គមហេសី​ យាងចូលរួមការបើកសម័យ​ប្រជុំ​សភា និងបានមានព្រះបន្ទូលអំពាវនាវ​ឲ្យ​មានការរួបរួមជាតិ។

៧៖ សត្វរាងតូចដ៏កម្រម៉្យាងហៅថា Mouse Deer ឬ Tragulus Kanchil ត្រូវគេប្រទះឃើញ​ក្នុងព្រៃនៅប្រទេសសិង្ហបុរី។