Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មនុស្សសរុប១៥៧នាក់នៅលើយន្ដហោះរបស់អេត្យូពីដែលធ្លាក់ ទំនងជាអាចបាត់បង់ជីវិតទាំងអស់

10-03-2019 16:30

(អេត្យូពី)៖ មនុស្សសរុប១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ រួមទាំងអាកាសយានិក៨នាក់ ត្រូវបានគេព្រួយបារម្ភថាអាចនឹងបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីយន្ដហោះរបស់ពួកគេបានធ្លាក់នៅអំឡុងពេលហោះហើរពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន BBC​ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអេត្យូពី យន្ដហោះខាងលើជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines៕