(អេត្យូពី)៖ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានផ្ញើសារចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅម៉ោង៨៖៤៤នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអេត្យូពី យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងខាងលើផ្ទុកមនុស្ស១៤៩នាក់ រួមទាំងអាកាសយានិក៨នាក់បាន ធ្លាក់នៅអំឡុងពេលហោះឡើងបានបន្តិចចេញពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។
គួរបញ្ជាក់ថា យន្ដហោះខាងលើត្រូវបានគេរាយការណ៍ថា ជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬទីតាំងធ្លាក់នៅឡើយទេ៕