(អេត្យូពី)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្ស១៤៩នាក់ រួមទាំងអាកាសយានិក៨នាក់បានធ្លាក់នៅអំឡុងពេល ហោះហើរពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអេត្យូពី យន្ដហោះខាងលើជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬទីតាំងធ្លាក់នៅឡើយទេ៕