(កាប៊ុល)៖ កងកម្លាំងយោធាអាហ្វហ្កានីស្ថាន ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់៦០នាក់ នៅក្នុងប្រតិបត្តិការពិសេស និងវាយប្រហារផ្លូវអាកាសជាច្រើនប្រឆាំងនឹងមូលដ្ឋានក្រុមសកម្មប្រុយទ្ធមួយនេះ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Khaama ប្រតិបត្តិការពិសេសរបស់កងកម្លាំងយោធាអាហ្វហ្កានីស្ថាន ត្រូវបានធ្វើឡើងនៅក្នុងខេត្ត Lagar, Wardak, Helmand, Uruzgan និងខេត្ត Paktika កាលពីថ្ងៃសៅរ៍(ម៉ោងនៅក្នុងតំបន់»។ លើសពីនេះទៅទៀត នៅក្នុងប្រតិបត្តិការនេះ យោធាអាហ្វហ្កានីស្ថានក៏បានបំផ្លាញស្ថានីយទំនាក់ទំនងមួយកន្លែងរបស់ក្រុមតាលីបង់ និងឧបរកណ៍ ផ្ទុះចំនួន២ផងដែរ។
គួរជម្រាបថា អាហ្វហ្កានីស្ថានបានជួបប្រទះនឹងអស្ថរភាពសន្តិសុខតាំងតែពីឆ្នាំ២០០១ មកទល់នឹងពេលបច្ចប្បន្ន ក្រោយ ការឈ្លានពានរបស់សហរដ្ឋអាមេរិក ហើយបើទោះជាការចរចាសន្តិភាពរវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិក ត្រូវបានគេ រាយការណ៍ថាមានភាពរីកចំរើនក៏ដោយ ក៏ការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានដដែល៕