(ទុយនីស៊ី)៖ រដ្ឋមន្ត្រីសុខាភិបាលទុយនីស៊ី លោក Abderraouf Cherif បានសម្រេចចិត្តលាលែងចេញពីមុខតំណែងហើយ បន្ទាប់ពីទារក១១នាក់ស្លាប់នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានី Tunis។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
យោងតាមលោក Cherif មានភស្តុតាងមួយចំនួនបង្ហាញថាទារកទាំងអស់ស្លាប់គឺដោយសារការឆ្លងរោគ នៅចន្លោះពីថ្ងៃទី៧ រហូតដល់ទី៨ ខែមីនានេះ ខណៈក្រុមអង្គការសង្គមស៊ីវិលផ្នែកសុខាភិបាលនៅក្នុងប្រទេស អះអាងថាការឆ្លងរោគនេះគឺបង្ក
ឡើងដោយថ្នាំចាក់បញ្ចូលតាមសរសៃឈាមមួយប្រភេទ។ តែយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីទុយនីស៊ី លោក Youssef Chahed បានអះអាងថាការស៊ើបអង្កេតមួយកំពុងដំណើរការស្វែងរកការពិតហើយ។
គួរបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Abderraouf Cherif ធ្វើឡើងតែ៤ខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបាន តែងតាំងជារដ្ឋមន្ត្រីសុខាភិបាលទុយនីស៊ី៕