(ចិន)៖ ថ្ងៃទី៨ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានធ្វើសន្និសីទកាសែតរដ្ឋមន្រ្តីការបរទេសចិន។ ក្នុងរយៈពេល២ម៉ោង លោក វ៉ាង អ៉ី រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលមកពីស្ថាប័នសារព័ត៌មានចំនួន២១។ សំណួរទាំងនេះទាក់ទិននឹងបញ្ហាសំខាន់ៗទាំងអស់លើពិភពលោកនាពេលបច្ចុប្បន្ន ដូចជាបញ្ហាទំនាក់ទំនងរវាងមហាប្រទេស ជម្លោះក្នុងតំបន់ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាទ្វីបអាហ្រ្វិកជាដើម។ ការឆ្លើយតបរបស់លោក វ៉ាង អ៉ី បានបង្ហាញនូវការគិតគូរយ៉ាងស៊ីជម្រៅរបស់ប្រទេសចិនអំពីការអភិវឌ្ឍរបស់ពិភពលោកទាំងមូលនាពេលអនាគត និងការរំពឹងទុករបស់ពិភពលោកចំពោះប្រទេសចិនដែលនឹងដើរតួនាទីកាន់តែសំខាន់ក្នុងអភិបាលកិច្ចពិភពលោក បានបង្ហាញនូវឥរិយាបថនៃកិច្ចការទូតរបស់ប្រទេសចិនថ្មីពោលគឺ ពិភពលោកជារបស់មនុស្សគ្រប់រូប ។
ក្រោមបរិបទអន្តរជាតិដែលប្រកបដោយភាពស្មុគស្មាញនិងមានការប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនបានក្លាយទៅជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក បានបង្កើតជាអច្ឆរិយភាពក្នុងការអភិវឌ្ឍនៃសង្គមមនុស្សជាតិ ។ រូបមន្តអភិវឌ្ឍន៍របស់ប្រទេសចិនទទួលបានការទទួលស្គាល់ និងការរៀនសូត្រពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ ។
គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាគំនិតផ្តួចផ្តើមប្រកបដោយអត្ថន័យនៃ យុគសម័យថ្មីដែលលោកស៊ី ជីនភីងប្រធានរដ្ឋចិនបានលើកឡើងកាលពីឆ្នាំ២០១៣សំដៅជំរុញការអភិវឌ្ឍរួមនៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានប្រទេសចំនួន១២៣និងអង្គការអន្តរជាតិចំនួន២៩លើពិភពលោកទាំងមូល បានចុះហត្ថលេខាលើឯកសារស្តីពីការសហការគ្នាកសាង ខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយប្រទេសចិន ហើយឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយនិងផ្លូវមួយ ប្រទេសមួយចំនួនទទួលបានសមិទ្ធផលដេលពុំធ្លាប់មានលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មផលិតកម្ម។ ការពិតជាក់ស្តែងបានបង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍជាមួយគ្នា។
ទាក់ទិននឹងការដាក់សម្ពាធពីនៃប្រទេសមួយចំនួន លោក វ៉ាង អ៉ី បានថ្លែងថាប្រទេសចិននឹងគាំពារសិទ្ធិរបស់ខ្លួនយ៉ាងមុតមាំ ប៉ុន្តែនឹងមិនធ្វើអនុត្តរភាពនោះឡើយ ពោលគឺអ្វីៗដែលការទូតចិនប្រកាន់ខ្ជាប់នោះគឺយុត្តិធម៌និងសច្ចធម៌៕