(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ទំនងជាបានរកឃើញអម្បូរថ្មីនៃត្រីបាឡែនពិឃាត Killer Whales។

២៖ ​គ្រោះថ្នាក់ចរាចរណ៍នៅភាគខាងត្បូងម៉ិចស៊ីកូ បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់។

៣៖ លោក ដូណាល់ ត្រាំ ចង់តែង​តាំង​អតីត​សមាជិក​សភា​ជើងចាស់មួយរូប ធ្វើជា​អគ្គរដ្ឋទូត​ប្រចាំ​តំបន់​អាស៊ាន ក្រោយ​ទំនេរតំណែងនេះ​អស់​ជាងពីរឆ្នាំ។

៤៖ ទ័ពអាកាស​អាមេរិក ជប៉ុន និង​អូស្ត្រាលី បិទ​បញ្ចប់​សមយុទ្ធ​លើ​តំបន់​ប៉ាស៊ីហ្វិកខាងលិច។

៥៖ ផ្ទុះការ​បាញ់ប្រហារ​ក្នុង​ក្លឹបរាត្រីនៅ​ម៉ិចស៊ីកូ ផ្តាច់ជីវិត​​មនុស្ស​១៤នាក់ និងរបួស០៧នាក់។

៦៖ អ្នកនាំភ្ញៀវទេសចរ​ជនជាតិវៀតណាមម្នាក់ រួមជាមួយ​ទេសចរកូរ៉េខាងត្បូង០៨នាក់ រងរបួសក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅខេត្ត Binh Thuan ប្រទេសវៀតណាម។

៧៖ តាម​រយៈរូបភាព​ពី​ផ្កាយរណប កូរ៉េខាងជើង​ដូចជាកំពុងត្រៀមបាញ់មីស៊ីលជាថ្មីទៀត ខណៈអាមេរិក​​កំពុងតែសម្លឹង​មើល​មិន​ដាក់​ភ្នែក។