(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ថ្ងៃនេះជាខួប០៥ឆ្នាំគត់ នៃករណីបាត់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលនៅតែបន្តជាអាថ៌កំបាំងដ៏ធំមួយ។

២៖ ​នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ ស្នើសុំប្រធានាធិបតីរំលាយ​រដ្ឋាភិបាលនិងសភា ក្រោយផែនការធំបំផុតរបស់ខ្លួនស្តីពីការកំណែទម្រង់​ផ្នែក​សុខាភិបាលនិងសេវាថែទាំសង្គមទទួលបរាជ័យ។

៣៖ ពិព័រណ៍សិប្បកម្មប្រារព្ធឡើងនៅទីក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ។

៤៖ សាលារៀននិងអាជីវកម្មនានានៅវេណេស៊ុយអេឡាត្រូវបានបិទទ្វារ ខណៈដែលការដាច់ចរន្តអគ្គិសនីបានឈានចូលដល់ថ្ងៃទីពីរ។

៥៖ អតីតមន្ត្រីជំនិត​លោក ដូណាល់ ត្រាំ ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​៤៧ខែ និងពិន័យ​ជាប្រាក់​៥ម៉ឺនដុល្លារ ដែលទោសនេះគឺស្រាល​ជាង​ការ​រំពឹង​ទុក។

៦៖ ឥណ្ឌា​ជួលនាវាមុជទឹក​ប្រយុទ្ធ-នុយក្លេអ៊ែរ​ពីរុស្ស៊ីគ្រឿងទី៣ ​​ក្នុងរយៈពេល​​១០ឆ្នាំ ដោយ​ត្រូវបង់​ប្រាក់ជាង៣ពាន់លានដុល្លារ​អាមេរិក។

៧៖ យាន Crew Dragon របស់ក្រុមហ៊ុន SpaceX ចាកចេញពីស្ថានីយអវកាសអន្តរជាតិ ដើម្បីចុះត្រឡប់មកផែនដីវិញ។