(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃពុធនេះ ជិតមួយឆ្នាំបន្ទាប់ពីចំណាយពេលក្នុងមន្ទីរឃុំឃាំងពីបទពុករលួយ៕
២៖ គ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ប្រទេសចិន សម្រាប់បម្រើគោលដៅពាណិជ្ជកម្ម នឹងត្រូវធ្វើការហោះហើរជាលើកដំបូង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕
៣៖ រូបភាពថតដោយផ្កាយរណបជាច្រើនសន្លឹក ចេញផ្សាយដោយគេហទំព័រអាមេរិក 38 North បានបង្ហាញថាកូរ៉េខាងជើងកំពុង ជួសជុលឡើងវិញនូវទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយកន្លែង ដែលខ្លួនបានសន្យាជាមួយសហរដ្ឋអាមេរិកថា នឹងបំផ្លាញចោលនោះ៕
៤៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុន B-52 ចំនួន០២គ្រឿង ក្នុងបេសកកម្មដាច់ដោយឡែកពីគ្នានៅក្បែរប្រទេសចិន ដែលទង្វើនេះច្បាស់ជានឹងបង្កឲ្យទីក្រុងប៉េកាំង ចេញមុខរិះគន់ជាថ្មីទៀតជាក់ជាពុំខាន៕
៥៖ អគ្គមេបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់អឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកពុំគួរលក់យន្តហោះចម្បាំង F-35 ឲ្យទៅតួកគី ឡើយ ប្រសិនបើទីក្រុងអង់ការ៉ាទិញប្រព័ន្ធមីស៊ីលការពារអាកាសរបស់រុស្ស៊ី៕
៦៖ យានអវកាសមួយគ្រឿងរបស់ប្រទេសអ៊ីស្រាអែល ដែលកំពុងស្ថិតក្នុងបេសកកម្មលើកដំបូងរបស់អ៊ីស្រាអែលដើម្បីឆ្ពោះទៅកាន់ឋានព្រះច័ន្ទ បានបាញ់បញ្ជូនរូបភាព Selfie ត្រឡប់មកផែនដី៕