(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaidó បានត្រឡប់ទៅដល់ទីក្រុងការ៉ាកាស់វិញតាមពាក្យសន្យា ហើយ បើទោះជាលោកក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏ដោយ៕
២៖ រដ្ឋមន្ត្រីការបរទេសកាតា ហ្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani) បាននិយាថា ទីក្រុងដូហាកំពុងសិក្សាយ៉ាងយក ចិត្តទុកដាក់លើគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ក្នុងបរិបទដែលភាពតានតឹងជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតជាពិសេសគឺអារ៉ាប៊ីសាអូឌីត ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ៕
៣៖ តុលាការនៃទីក្រុងតូក្យូនាថ្ងៃអង្គារនេះ បានសម្រេចអនុញ្ញាតចំពោះសំណើសុំនៅក្រៅឃុំរបស់អតីតប្រធានក្រុមហ៊ុនផលិតរថយន្ត Nissan លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) បន្ទាប់ពីលោកបានចំណាយពេលជាង ១០០ថ្ងៃមកហើយនៅក្រោមការឃុំឃាំង ក្រោយត្រូវគេចាប់ខ្លួនជុំវិញបញ្ហាលុយកាក់របស់ក្រុមហ៊ុន៕
៤៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារនេះបានឱ្យដឹងថា ជនសកម្មប្រយុទ្ធសរុប០២នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារតបតគ្នាជាមួយយោធា នៅឯតំបន់កាស្មៀរប៉ែកខាងទឹកដី ដែលគ្រប់គ្រងដោយឥណ្ឌា៕
៥៖ ម៉ាឡេស៊ីបានក្លាយជាសមាជិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំពេលដែលប្រទេសមួយចំនួនបានសម្រេចដក និងបានបង្ហាញពីបំណងចង់ដកខ្លួនចេញពីស្ថាប័នយុត្តិធម៌នេះ៕
៦៖ ក្រោយពីការប្រកាសដកខ្លួនពីសន្ធិសញ្ញា INF ទាំងសងខាងរួចហើយនោះ ប្រទេសរុស្ស៊ីបានប្រកាសព្រមានទុកជាមុនម្តងទៀតថា ខ្លួននឹងធ្វើការដាក់ពង្រាយគ្រាប់មីស៊ីលដែលអាចធ្វើការវាយប្រហារទ្វីបអឺរ៉ុបទាំងមូល បើសិនជាសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើការដាក់ពង្រាយមីស៊ីលដូចគ្នានេះ នៅលើទ្វីបអឺរ៉ុបចំពោះមុខទីក្រុងម៉ូស្គូ៕