(តូក្យូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត «៦.២រ៉ិចទ័រ» បានវាយប្រហារលើតំបន់មាន ចំងាយ ១៩១គីឡូម៉ែត្រនៃទីក្រុង ណេមូរ៉ុ (Nemuro) កោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
គ្រោះរញ្ជួយដីខាងលើនេះមានកម្រិតញ័ររញ្ជួយខ្លាំង នៅតាមតំបន់ចំនួន ០៤ នៅលើកោះហុកកៃដូ ដោយចំណុចខ្លះកម្លាំងរបស់វាបានលោតដល់ទី ៧.០រ៉ិចទ័រ ប៉ុន្តែវាបានស្ទុះឡើងកម្រិតនេះតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយមិនបានអូសបន្លាយយូរនោះឡើយ កាលពីវេលាម៉ោង ១២៖២២នាទីថ្ងៃត្រង់ (ម៉ោងនៅទីក្រុងតូក្យូ)។
យោងតាម USGS គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ១០គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែភ្លាមៗមិនទាន់សេចក្ដីរាយការណ៍ពីការខូតខាត ឬជនរងគ្រោះ ហើយក៏មិនមានប្រកាសអាសនពីរលយក្សស៊ូណាមិនៅឡើយដែរ៕