(ម៉ានីល)៖​ កីឡាករប្រដាល់សកល​ Manny Pacquiao បានថ្លែងថា​ រូបលោកមិនចង់អោយកូនប្រុសដេីរលេីគន្លងតាមរយៈ​ប្រកបប្រដាល់អាជីពឈឺសាច់ដូចលោកឡេីយ។ ការហាមឃាត់ចំពោះបំណងរបស់កូនបែបនេះ​ ក៏ព្រោះតែលោកមិនអាចឈរមេីលកូនរបស់គាត់ត្រូវបានគេវាយ​ និងមានរបួសឡេីយ​ នេះបេីយោងតាម​ Channel News Asia ។

អតីតម្ចាស់ជេីងឯកខ្សែក្រវាត់ពិភពលោក​ ៨ស្ថាប័ន​ វ័យ​ ៤០ឆ្នាំ​ Pac Man បានថ្លែងប្រាប់កូនប្រុសច្បង​ Emmanuel Jr ដែលមានបំណងចាប់អាជីពប្រដាល់ថា​ «ប្រដាល់​ គឺលំបាកគ្រប់យ៉ាង​ ទាំងប្រកួត​ និងហ្វឹកហាត់​ វាមិនងាយស្រួលឡេីយ»។

លោកបានបន្ថែមទៀតថា​ ក្រោយមក​ Emmanuel Jr ដែលមានវ័យ១៩ឆ្នាំបានត្អូញត្អែរប្រាប់ម្តាយគេថា​ ពួកខ្ញុំ​ (ឪពុកម្តាយ)​ កំពុងសម្លាប់ក្តីសុបិន្តរបស់គេ​ តេីពួកយេីងអាចធ្វេីអ្វីបាន​ មានតែបណ្តោយទៅតាមហ្នឹងទៅ​ ខណ:រូបគេបានព្យាយាមហ្វឹកហាត់​ និងមេីលវីដេអូចាស់ៗដែលខ្ញុំប្រកួតនាពេលកន្លងមកជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ន​ ម្ចាស់ខ្សែក្រវាត់​ទម្ងន់មធ្យមពិភពលោក​ WBA, Manny Pacquiao មិនទាន់មានគូប្រកួតនៅឡេីយទេ​ និងបន្តប្រកួតដដែល​ ស្របពេលកីឡាករនិម្មិតរូបហ្វីលីពីនរូបនេះនៅមានសុខភាពល្អដូចនៅអាយុ២៧​ រឺ២៨ឆ្នាំអីចឹង៕