(ប៉េរូ)៖ ទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារលើតំបន់មួយដែលស្ថិត នៅចំងាយ ៦៧គីឡូម៉ែត្រពីភាគខាងជើង នៃតំបន់ភាគពាយ័ព្យទីក្រុង ជូលៀកា (Juliaca) ប្រទេសប៉េរូ នៅថ្ងៃសុក្រនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីនេះមានជម្រៅ ២៥៨គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត និងជនរងគ្រោះនៅឡើយទេ ប៉ុន្តែវាគឺជាកម្រិតធ្ងន់ធ្ងរមួយ ដែលអាចបង្កវិនាសកម្មខ្លាំង បើសិនជាវាវាយប្រហារចំតំបន់ទីប្រជុំជន៕