(ពិភពលោក)៖ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍ជំនួបកំពូលត្រាំ-គីម នៅក្នុង​ប្រទេស​វៀតណាមតែម្តង។

ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបមុខគ្នានៅថ្ងៃទីពីរ​​នៃ​ជំនួបកំពូលនៅឯ​ហាណូយប្រទេសវៀតណាម។

 

២៖ លោក ដូណាល់ ត្រាំ ធ្វើសន្និសីទកាសែតមួយ ក្រោយពីជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន ត្រូវបានបិទបញ្ចប់យ៉ាងតក់ក្រហល់ និង​ពុំមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍អ្វីទាំងអស់។

 

៣៖ លោក ត្រាំ ឡើង Air Force One ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ ដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិក​វិញ។

 

៤៖ អ្នកភូមិ១១នាក់រងរបួស និងលំនៅឋានជាង១០០ខ្នងត្រូវខូចខាត ដោយសារគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ នៅខេត្តស៊ូម៉ាត្រាខាងលិច។

 

៥៖ អូស្រ្តាលីប្រារព្ធព្រឹត្តិការណ៍ Air Show និងពិព័រណ៍គ្រឿងបរិក្ខាការពារជាតិនៅទីក្រុង Melbourne។

 

៦៖ អាហ្វហ្គានីស្ថានប្រារព្ធទិវាជាតិ ដើម្បីផ្តល់ការលើកទឹកចិត្តដល់កងទ័ព។

 

៧៖ ​ថ្ងៃស្អែកប៉ាគីស្ថាននឹងធ្វើការដោះលែងពីឡុត​ឥណ្ឌាម្នាក់ដែលខ្លួនចាប់បាន ក្រោយពីយន្តហោះចម្បាំងរបស់គេត្រូវបានបាញ់ធ្លាក់។