Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): ទីបំផុត​​យន្តហោះ​ពិសេស​​លោក ដូណាល់ ត្រាំ ហោះ​ចេញ​ពី​ទីក្រុងហាណូយ​ហើយ នៅឡើយ​តែ​លោក គីម ជុងអ៊ុន នៅ​មានកិច្ច​ការបន្ត! (Video inside)

28-02-2019 15:52

(ហាណូយ)៖ ទីបំផុត​យន្តហោះ Air Force One របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានហោះឡើងផុត​ចេញពី​​​អាកាសយានដ្ឋាន​អន្តរជាតិ ណយបៃ (Noi Bai) ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម​ហើយ នៅវេលាម៉ោង ៤៖០០នាទី​រសៀលថ្ងៃព្រហស្បតិ៍​នេះ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​វៀតណាម VNExpress នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ទោះបីជា​លោក ដូណាល់​ ត្រាំ​ ចាកចេញមុនកាល​កំណត់ប៉ុន្មានម៉ោង ក្រោយកិច្ចប្រជុំ​បរាជ័យក៏ដោយ ក៏​លោក គីម ជុងអ៊ុន វិញមិនទាន់​ចេញ​ទៅ​ប្រទេស​កំណើតវិញដែរ ដោយលោក​នៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម​​ជាមុនសិន តបតាម​ការអញ្ជើញពីប្រមុខ​រដ្ឋវៀតណាម៕