(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់សន្និសីទសារព័ត៌មានរបស់លោកហើយនៅម៉ោង ២៖៥៦នាទីរសៀលថ្ងៃពុធនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយប្រទេសវៀតណាម បានបិទបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នលោកមិនមានគម្រោងរៀបចំជំនួបកំពូលជាលើកទី ៣ ជាមួយលោក គីម នោះទេ។ ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបានឃើញ បើសិនជារឿងនេះកើតឡើង... លោក (លោក គីម) នឹងមិនធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលជាថ្មីទៀតនោះដែរ ហើយខ្ញុំជឿជាក់លើលោក និងជឿថាវាគឺជាការពិត»៕