កិច្ចប្រជុំកំពូលត្រាំ-គីម កំពុងស្ថិតក្នុងភាពសង្ស័យ ខណៈកាលវិភាគត្រូវផ្លាស់ប្ដូរភ្លាមៗ (Video Inside)
28-02-2019 13:16
(ហាណូយ)៖ កម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវលុបចោលភ្លាមៗ ខណៈកំពុងមានសំណួរជាច្រើនជុំវិញពិធីចុះហត្ថលេខា។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ព័ត៌មានពីការប្ដូរកាលវិភាគខាងលើ ធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders។ លោកស្រីបានបន្ថែមទៀត ថាលោកត្រាំនឹងត្រូវត្រឡប់ទៅសណ្ឋាគាររបស់លោកវិញ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយនៅម៉ោង២រសៀលនេះ។
ប៉ុន្តែលោកស្រី Sanders បានបដិសេធឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងពិធីចុះហត្ថលេខារវាងលោក ត្រាំ និងលោក គីម ដែលដំបូងឡើយគ្រោងនឹងធ្វើនៅម៉ោង២រសៀលនេះដែរ៕